គ្លីនិកកែសម្ផស្ស ធីរ៉ៈផន ដោយលោកវេជ្ជបណ្ឌិត ផុនផុង ឆៈយ៉ាងស៊ុ

វេជ្ជបណ្ឌិតឆុនលៈធិត ស៊ិនរ៉ាតឆៈតាណាន់

Head of TEERAPORN’s surgical and medical team

វេជ្ជបណ្ឌិតឆុនលៈធិត ស៊ិនរ៉ាតឆៈតាណាន់ ជាវេជ្ជបណ្ឌិតជំនាញខាងវះកាត់កែសម្ផស្សត្របកភ្នែកពីរជាន់ ជំនាញការវះកាត់កែសម្ផស្សបន្ថែមខ្ទង់ច្រមុះដោយជាតិខ្លាញ់ (Fat Stemcell) និងជំនាញខាងវះកាត់កែសម្ផស្សទាញបន្តឹងស្បែកមុខ Face Lock – Facelift។ លោកជាអតីតប្រធានសហគមន៍កែសម្ផស្សផ្ទៃមុខនៃប្រទេសថៃ ពេលនេះលោកជាប្រធានសហគមន៍កែសម្ផស្សផ្ទៃមុខរបស់អាស៊ាន។ បច្ចុប្បន្នលោកបានអញ្ចើញទៅគ្រូបង្រៀនទាំងនៅអឹរ៉ុប អាមេរិក និងក្រុមប្រទេសនៅអាស៊ីអាគ្នេយ៍ រួមទាំងប្រទេសជប៉ុន ប្រទេសកូរ៉េ និងប្រទេសចិន។ ដោយគាត់បញ្ចប់ ការសិក្សាពីមហាវិទ្យាល័យឱសថសាស្ត្រ សាកលវិទ្យាល័យមៈហិដន់។ ក្រៅពីនេះលោកជាគ្រូបង្រៀននៅមហាវិទ្យាល័យ ឱសថសាស្ដ្រ សាកលវិទ្យាល័យមៈហិដន់។ ហើយគាត់ជាវេជ្ជបណ្ឌិតជំនាញឯកទេសផ្នែកត្រចៀកច្រមុះបំពង់ក និងភ្នែកផងដែរ។
หมอ ชลธิศ ดึงหน้า FACE-LIFT, FACE-LOCK

លោកវេជ្ជបណ្ឌិតឆុនលៈធិតកើតនៅខេត្តតាក ជាកូនលំដាប់ទី 4 នៃចំនួនបងប្អូន 5 នាក់។ ក្នុងវ័យកុមារភាពលោកជាក្មេងដែលរៀនមិនពូកែទេ ភាគច្រើនលទ្ធផលការសិក្សារបស់លោកនៅលំដាប់ចុងក្រោយ។ ប៉ុន្តែលោកខិតខំប្រឹងប្រែងរៀនព្រោះចង់ប្រឡងឱ្យជាប់នៅសាលារៀនត្រៀមឧត្តម ឱ្យដូចបងរបស់លោក។ ចាប់ពីនោះមកលោកតែងតែទទួលបានលទ្ធផលលេខ 1 ជានិច្ច ។ ទោះជាយ៉ាងណាក៏ដោយលោកនៅតែមិនអាចប្រឡងជាប់នៅសាលារៀនត្រៀមឧត្តមបានទេ ទើបលោកសម្រេចចិត្តរៀនបន្តនៅសាលារៀនវត្តបវរ ដោយឆ្នាំដំបូងលោកក៏បានលទ្ធផលលេខមួយប្រចាំសាលា។

ពីដំបូងលោកវេជ្ជបណ្ឌិតឆុនលៈធិតមានបំណងថាចង់រៀនផ្នែកវិស្វករ តែម្ដាយលោកប្រាប់ឱ្យរៀនវេជ្ជបណ្ឌិតល្អជាង ព្រោះប្រសិនបើគាត់ចាស់ទៅនឹងបានមើលថែលោក ទើបលោកប្ដូរមករៀនវេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យមៈហិដន់ឆ្នាំចុងក្រោយដែលត្រូវរើសឯកទេស ដំបូងលោកចង់យកវេជ្ជបណ្ឌិតឯកទេសរោគស្ត្រី ព្រោះចូលចិត្តការវះកាត់ តែចុងក្រោយលោកយល់ថាមិនត្រូវនឹងចំណូលចិត្តលោកទេ ទើបលោកសម្រេចចិត្តទៅរៀនបន្តនៅអាមេរិក តែលោកក៏មិនអាចទៅបាន ដោយសារពេលនោះអាមេរិកមិនទទួលវេជ្ជបណ្ឌិតបរទេសទេ។ ដោយនៅមុននេះលោកបានប្ដូរផ្នែកធ្វើការជាមួយមិត្តភក្តិលោកដែលនៅផ្នែកត្រចៀកច្រមុះបំពង់កហើយ ធ្វើឱ្យលោកបានរៀនជំនាញផ្នែកត្រចៀកច្រមុះបំពង់កនៅមន្ទីរពេទ្យសិរិរ៉ាតតាំងពីពេលនោះមក។

វិថីសល្យពេទ្យរបស់លោកគឺចាប់ផ្ដើមពីវេជ្ជបណ្ឌិតឆើន ប្រធានផ្នែកត្រចៀកច្រមុះបំពង់កនៅមន្ទីរពេទ្យសិរិរ៉ាត ដែលបានឃើញលោកវេជ្ជបណ្ឌិតឆុនលៈធិតវះកាត់រហូតមក ទើបវេជ្ជបណ្ឌិតឆើនបានណែនាំវេជ្ជបណ្ឌិតឆុនលៈធិតទៅរៀនតខាងវះកាត់កែសម្ផស្សផ្ទៃមុខ ដោយសង្ឃឹមថាលោកវេជ្ជបណ្ឌិតឆុនលៈធិតអាចនាំចំណេះខាងវះកាត់ទៅជួយអ្នកដទៃបាន។ លោកវេជ្ជបណ្ឌិតឆុនលៈធិតបានចាប់ផ្ដើមរៀនផ្នែកវះកាត់កែសម្ផស្សផ្ទៃមុខនៅមន្ទីរពេទ្យភូមិភុនជាមួយនិងលោកគ្រូឧត្តមសេនីយត្រីថាយ៉ាត សុខបំរុង ដែលពេលនោះទើបតែចប់ការសិក្សាឯកទេសវះកាត់កែសម្ផស្សផ្ទៃមុខមកពីអាមេរិក។

នាំ គ.ស. 1980

លោកវេជ្ជបណ្ឌិតឆុនលៈធិតខិតខំរៀនផ្នែកវះកាត់ផ្ទៃមុខបាន 2 ឆ្នាំហើយបានត្រឡប់មកធ្វើការជាសល្យពេទ្យ និងជាគ្រូបង្រៀនឱ្យសិស្សប្អូននៅផ្នែកវះកាត់កែសម្ផស្សនៅមន្ទីរពេទ្យសិរិរ៉ាត ដែលជាផ្នែកបើកថ្មីបំបែកចេញពីផ្នែកត្រចៀកច្រមុះបំពង់ក ដោយព្យាបាលអ្នកជំងឺគួបផ្សំនឹងការធ្វើ Plastic Surgery។ ពេលនោះភាគច្រើនការវះកាត់កែសម្ផស្សជាការព្យាបាលជំងឺមិនមែនដើម្បីបន្ថែមភាពស្រស់ស្អាតទេ ហើយមានមនុស្សតិចតួចណាស់ដែលមកធ្វើដើម្បីស្រស់ស្អាត។ ក្នុងពេលនោះហើយដែលលោកបានសន្សំបទពិសោធន៍ការវះកាត់កែសម្ផស្សរបស់លោក តាមរយៈការធ្វើឱ្យអ្នកដែលចង់ធ្វើដោយឥតគិតថ្លៃ ដើម្បីជាករណីសិក្សាផងនិងបានបង្រៀនកូនសិស្សផង។

ក្រោយមកប្រហែល 10 ឆ្នាំ វិស័យកែសម្ផស្សក៏រីកធំជាងមុន មានស្រី្តមកវះកាត់កែសម្ផស្សច្រើនជាងមុន ភាគច្រើនមកធ្វើត្របកភ្នែកពីរជាន់និងធ្វើខ្ទង់ច្រមុះ។ ដោយពីដើមធ្វើឱ្យដោយឥតគិតថ្លៃ លោកក៏ចាប់ផ្ដើមគិតថ្លៃធ្វើពី 200 ក្រោយមកឡើងជា 2000 តែលុយទាំងនោះគឺយកទៅជួយអ្នកជំងឺក្រីក្រ និងយកទៅជួយផ្នែកការសិក្សា។

រហូតមកដល់ពេលដែលវេជ្ជបណ្ឌិតឆុនលៈធិតបានប្ដូរមកជាសល្យពេទ្យ លោកបានមានឱកាសទៅទស្សនកិច្ចសិក្សានៅបរទេសច្រើនដង ដូចជា ជប៉ុន អាមេរិក ដើម្បីនាំចំណេះដឹងមកផ្ទេរជូនកូនសិស្សនៅមន្ទីរពេទ្យសិរិរ៉ាត។ លោកយល់ឃើញថាមុខវិជ្ជាការវះកាត់កែសម្ផស្សនោះជារឿងរៀងខ្លួនរបស់ប្រទេសនិមួយៗ រូបរាងរបស់មនុស្សម្នាក់ៗខុសគ្នា ត្រូវគិតបណ្ដើរធ្វើបណ្ដើរ និងអភិវឌ្ឍផ្លាស់ប្ដូរជានិច្ច។

ឆ្នាំ 2000

ក្រៅពីបច្ចេកទេសធ្វើត្របកភ្នែកពីរជាន់បែបចោះរន្ធត្របកភ្នែក លោកវេជ្ជបណ្ឌិតឆុនលៈធិតក៏បានបង្កើតបច្ចេកទេស ការបន្ថែមខ្ទង់ច្រមុះដោយប្រើជាតិខ្លាញ់ពីក្នុងខ្លួន ដែលមានសុវត្ថិភាពជាងការបន្ថែមច្រមុះដោយការចាក់បញ្ចូលស៊ីលីកូនរាវ។ ព្រោះលោកធ្លាប់ព្យាបាលអ្នកជំងឺដែលចាក់ស៊ីលីនរាវហើយក្លាយជាសាច់ដុះ គាត់ត្រូវធ្វើការវះកាត់យកសាច់ដុះចេញជាហេតុធ្វើឱ្យ

ច្រមុះវៀច។លោកវេជ្ជបណ្ឌិតឆុនលៈធិតបានបង្កើតបច្ចេកទេសព្យាបាលអ្នកជំងឺឱ្យត្រឡប់មកមានស្ថានភាពល្អដូចដើមវិញ។ លោកបានយកខ្លាញ់ចេញពីពោះមកប្រើនៅច្រមុះ រហូតដល់អ្នកជំងឺបានជាសះស្បើយ ហើយបានក្លាយជាបច្ចេកទេសដំបូងនៅលើពិភពលោក។

ក្រៅពីការវះកាត់កែសម្ផស្សត្របកភ្នែកពីជាន់និងបន្ថែមខ្ទង់ច្រមុះ លោកវេជ្ជបណ្ឌិតឆុនលៈធិតបានបង្កើតបច្ចេកទេសទាញបន្តឹងផ្ទៃមុខ ហៅថា Face Lock-Face Lift ដែលក្រៅពីជួយបន្ថែមភាពស្រស់ស្អាតហើយ ចំណុចចាប់ផ្ដើមមកពីលោកវេជ្ជបណ្ឌិតឆុនលៈធិតត្រូវការឱ្យវាក្លាយជាផ្នែកមួយនៃការវះកាត់កែសម្ផស្សដើម្បីការព្យាបាលនិងជួយស្តារភាពចាស់។ ព្រោះនៅពេលមនុស្សកាន់តែចាស់ ស្បែកនឹងមានភាពយារធ្លាក់ មានចង្អូរមាត់ ធ្វើឱ្យទឹកមាត់ចេញមកតាមចង្អូរមាត់ ឬអាចបណ្តាលឱ្យរោមភ្នែកត្រង់បរិវេណកន្ទុយភ្នែកចាក់ភ្នែក ព្រោះត្របកធ្លាក់។ ទាំងអស់នេះដោយសារតែការផ្លាស់ប្តូរនៃរាងកាយនៅពេលយើងកាន់តែមានអាយុច្រើនឡើងនិងមានភាពយារធ្លាក់ ការវះកាត់កែសម្ផស្សទាញផ្ទៃមុខនឹងជួយផ្លាស់ប្តូរ ហើយជួយដោះស្រាយបញ្ហានេះបាន។

បច្ចុប្បន្ននេះការវះកាត់កែសម្ផស្សទាញបន្តឹងផ្ទៃមុខ Face Lock-Face Lift ជាការវះកាត់កែសម្ផស្សល្បីឈ្មោះខ្លាំងមួយរបស់លោកវេជ្ជបណ្ឌិតឆុនលៈធិត។ លោកធ្លាប់វះកាត់មកហើយជាង 100 ករណី លោកថែមទាំងបាននាំចំណេះដឹង បទពិសោធន៍នៃការវះកាត់កែសម្ផស្សទាញបន្តឹងផ្ទៃមុខទៅផ្សព្វផ្សាយឱ្យសល្យពេទ្យទូទាំងពិភពលោក។ លោកត្រូវបានអញ្ជើញឱ្យធ្វើជាគ្រូបង្រៀនទាំងនៅអឺរ៉ុបអាមេរិកនិងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងជប៉ុន កូរ៉េ និងចិន។លោកថែមទាំងជាអ្នកបង្កើតបច្ចេកទេសវះកាត់កែសម្ផស្សដើម្បីដោះស្រាយគ្រប់បញ្ហានៃការកែសម្ផស្សផ្ទៃមុខ ឱ្យមានមាត្រដ្ឋានដែលមានគុណភាព រួមទាំងលោកមានចិត្តថែទាំអ្នកជំងឺម្នាក់ៗដូចសមាជិកក្នុងគ្រួសារ ផ្តល់ជូននូវអ្វីដែលល្អបំផុតដល់ភ្ញៀវដែលមកប្រើប្រាស់សេវាកម្ម និងសង្គម ដើម្បីជាគំរូនៃក្រមសីលធម៌គ្រូពេទ្យវះកាត់កែសម្ផស្សនៅប្រទេសថៃ។

เราใช้คุกกี้เพื่อพัฒนาประสิทธิภาพ และประสบการณ์ที่ดีในการใช้เว็บไซต์ของคุณ คุณสามารถศึกษารายละเอียดได้ที่ นโยบายความเป็นส่วนตัว และสามารถจัดการความเป็นส่วนตัวเองได้ของคุณได้เองโดยคลิกที่ ตั้งค่า

Privacy Preferences

คุณสามารถเลือกการตั้งค่าคุกกี้โดยเปิด/ปิด คุกกี้ในแต่ละประเภทได้ตามความต้องการ ยกเว้น คุกกี้ที่จำเป็น

Allow All
Manage Consent Preferences
  • Always Active

Save
Brand

ផ្ដល់ការប្រឹក្សាពីសាស្ត្រាចារ្យពេទ្យជំនាញឯកទេស ឥតគិតថ្លៃ