ពេលអាយុច្រើនជាងមុន បញ្ហាដែលតាមមកគឺស្នាមជ្រួញ ភាពយារធ្លាក់ ស្បែកគ្មានភាពបន្តឹង។ ធ្វើឱ្យស្បែកក្មេងជាងមុនដោយការកែសម្ផស្ស ដែលជាការវះកាត់ទាញយកស្បែកដែលយារធ្លាក់ចេញ ដើម្បីធ្វើឱ្យផ្ទាមុខមើលទៅក្មេងនិងតឹងជាងមុន
សម្រាប់អ្នកណាដែលកំពុងជ្រើសរើសមន្ទីរពេទ្យដែលល្អ ឬមិនទាន់ដឹងថាគួរទាញស្បែកមុខនៅកន្លែងណា។ មកស្គាល់ការកែសម្ផស្សទាញស្បែកមុខ រួមទាំងការត្រៀមខ្លួននិងការមើលថែខ្លួនឯងក្រោយកែសម្ផស្ស
1. ទាញស្បែកមុខនៅចំណុចណាជួយរឿងអ្វី
ការកែសម្ផស្សទាញស្បែកមុខ ឬ FACE-LOCK ជាវិធីដែលអាចជួយកាត់បន្ថយអាយុបានយ៉ាងល្អនិងត្រង់ចំណុច ថែមទាំងជាវិធីដែលពេញនិយមទៀតផង។ ព្រោះវិធីនេះអាចដោះស្រាយបញ្ហាភាពយារធ្លាក់ឬស្នាមជ្រួញដែលនៅលើផ្ទៃមុខបានយ៉ាងមានប្រសិទ្ធភាព។ បច្ចុប្បន្ន បច្ចេកទេសវះកាត់ផ្ទៃមុខកាន់តែងាយស្រួលជាងមុន ហើយអាចកាត់បន្ថយអាយុនៃមុខបានរហូតដល់ 10 ឆ្នាំ អាស្រ័យលើមុខនីមួយៗ។ ការវះកាត់ចែកចេញជា៣ផ្នែក៖
- ការកែសម្ផស្សទាញស្បែកមុខផ្នែកខាងលើ (Baby Facelock)
ជាការវះកាត់លើតំបន់ភ្នែកទាំងមូល គឺ លើកចិញ្ចើម លើកកន្ទុយភ្នែក លើកសៀតផ្កា ប្ដូរទម្រង់ភ្នែក។ ដោយទាញផ្ទៃមុខស្រទាប់សាច់ដុំជ្រៅបំផុត ឬ SMAS ជួយដោះស្រាយភាពយារធ្លាក់លើផ្ទៃមុខផ្នែកខាងលើបានច្បាស់និងមានប្រសិទ្ធភាព ថែមលទ្ធផលនៅយូរអង្វែងផងដែរ។
- ការកែសម្ផស្សទាញស្បែកមុខផ្នែកខាងក្រោម (V Lock)
เป็นการศัลยกรรมบริเวณใบหน้าช่วงล่าง ช่วยแก้ปัญหาเรื่องแก้มหย่อนคล้อย บริเวณร่องน้ำหมาก และเหนียงใต้คาง ซึ่งเป็นการช่วยยกกระชับในบริเวณใบหน้าช่วงล่างได้เป็นอย่างดี
- ការទាញស្បែកក
ជាការវះកាត់ទាញបឿក ដោយការវះកាត់ ទាញឱ្យស្បែកបន្តឹង និងដេរស្បែក ស័ក្តិសមសម្រាប់អ្នកដែលរាងកាយមិនបានផលិត Collagen គ្រប់គ្រាន់តាមតម្រូវការដូចជាអ្នកដែលមានវ័យកាន់តែចាស់។ និងស័ក្តិសមសម្រាប់អ្នកដែលស្រកទម្ងន់លឿនពេក ហើយធ្វើឱ្យស្បែកមិនតឹង។
2. កែសម្ផស្ស FACE-LOCK សមនឹងអ្នកណាខ្លះ?
- អ្នកដែលមានអាយុលើសពី 40 ឆ្នាំ និងមានបញ្ហាស្បែកយារធ្លាក់។
- អ្នកដែលមានបញ្ហាស្នាមជ្រួញលើផ្ទៃមុខ មានចង្អុរថ្ពាល់ ឬមានបញ្ហាកន្ទុយភ្នែកមិនស្មើគ្នា។
- អ្នកដែលមានសាច់ត្របកភ្នែកធ្លាក់ ឬបរិវេណជុំវិញភ្នែកយារ។
- អ្នកដែលមានបញ្ហាថ្ពាល់ធ្លាក់ ឬថ្ពាល់មិនស្មើគ្នា។
- អ្នកដែលបានរកឃើញថា ការចាក់ Filler ឬប្រើខ្សែវេជ្ជសាស្រ្ត ដើម្បីឱ្យមុខតឹងណែន និងក្មេងជាងវ័យ មិនបានឆ្លើយបំណងការ ឬមិនសមស្របនឹងបញ្ហាដែលពួកគេប្រឈមមុខនោះទេ។
- អ្នកដែលមានពេលសម្រាកតិច។
- អ្នកដែលសម្រកទម្ងន់យ៉ាងឆាប់រហ័ស ធ្វើឱ្យស្បែកយារហើយមិនរឹតបន្តឹង។
- មនុស្សដែលចង់ថែរក្សាខ្លួនឱ្យមើលទៅស្អាត និងក្មេងគ្រប់ពេល។
- អ្នកដែលចង់ឃើញលទ្ធផលយូរអង្វែង អ្នកមិនចាំបាច់ធ្វើវា ឬបំពេញវាញឹកញាប់ទេ។
3. ការរៀបចំមុនពេលវះកាត់ FACE-LOCK
- ការបរិភោគអាហារ
គួរតែផ្អាក់ផឹកទឹកនិងញ៉ាំអាហារយ៉ាងហោចណាស់ 6-8 ម៉ោងមុនពេលវះកាត់។
- ការថែរក្សាខ្លួន
អ្នកគួរកក់សក់ដោយមិនចាំបាច់ប្រើក្រែមបន្ទន់សក់ និងសម្អាតរាងកាយឱ្យបានត្រឹមត្រូវ។ មុនពេលការណាត់ជួបសម្រាប់ការវះកាត់កែសម្ផស្ស សំខាន់អ្នកគួរឈប់ជក់បារីយ៉ាងហោចណាស់ 2 សប្តាហ៍។
- ការទទួលទានថ្នាំនិងអាហារបំប៉ន
គួរផ្អាក់ទទួលទានថ្នាំ និងថ្នាំបំប៉ន ដូចជា ថ្នាំបំបាត់ការឈឺចាប់ កូឡាជែន វីតាមីន និងថ្នាំរុក្ខជាតិ ប្រហែល ១ សប្តាហ៍មុនពេលវះកាត់។ ក្នុងករណីមនុស្សដែលប្រើថ្នាំដែលរារាំងការកកឈាម គួរប្រឹក្សាជាមួយគ្រូពេទ្យដែលព្យាបាល ឬគ្រូពេទ្យដែលឱ្យថ្នាំជាមុនសិន។ សម្រាប់អ្នកដែលលេបថ្នាំដើម្បីព្យាបាលជំងឺលើសឈាម និងទឹកនោមផ្អែម នៅតែអាចលេបថ្នាំបានដូចធម្មតា។
- រោគប្រចាំខ្លួន
អ្នកដែលមានរោគប្រចាំខ្លួន ដូចជា លើសឈាម ទឹកនោមផ្អែម និងទីរ៉ូអ៊ីត អាចធ្វើការវះកាត់បាន។ ប៉ុន្តែចាំបាច់ត្រូវគ្រប់គ្រងជំងឺនេះឱ្យស្ថិតក្នុងស្ថានភាពធម្មតា។ កុំឱ្យកើតអាការៈឡើងវិញ ហើយសំខាន់បំផុតការវះកាត់មិនគួរធ្វើអំឡុងពេលមានជំងឺនោះទេ។ ឬមានការឆ្លងនៅក្នុងតំបន់នៃស្បែកដែលនិងវះកាត់ទេ។ សម្រាប់អ្នកដែលមានជំងឹទាក់ទងជាមួយអាការៈឈាមកក នឹងមិនអាចធ្វើការវះកាត់កែសម្ផស្សទាញស្បែកមុខបានទេ។ ព្រោះវាត្រូវបានគេចាត់ទុកថាជាជំងឺហាមឃាត់។
4. ការថែរក្សាខ្លួនឯងបន្ទាប់ពីការធ្វើ FACE-LOCK
- ការថែទាំមុខរបួសវះកាត់ ហើមនិងស្នាមជាំ
48 ម៉ោងបន្ទាប់ពីការវះកាត់គួរតែជាពេលវេលាសម្រាប់សម្រាកឱ្យជាសះស្បើយឡើងវិញ។ អ្នកអាចស្អំត្រជាក់ជុំវិញមុខរបួស ដើម្បីកាត់បន្ថយអាការៈហើម និងស្នាមជាំញឹកញាប់តាមតម្រូវការ។
ក្នុងករណីដែលប្រើថ្នេររលាយក្នុងការវះកាត់ ថ្នេរនឹងអាចរលាយដោយខ្លួនឯងក្នុងរយៈពេល 1-2 ខែ។ ប៉ុន្តែប្រសិនបើជាថ្នេរមិនរលាយ អាចកាត់ដេរបានប្រហែល 5-7 ថ្ងៃបន្ទាប់ពីការវះកាត់។ ការសម្អាតផ្ទៃមុខអាចសម្អាតបានធម្មតា គ្រាន់តែប្រយ័ត្នកុំឱ្យមុខរបួសត្រូវទឹក។ ព្រោះនឹងអាចធ្វើឱ្យឆ្លងមេរោគបាន។
សម្រាប់វិធីមើលថែរបួសវះកាត់ ប្រើសំឡីដែលសើមដោយទឹកអំបិល ដើម្បីជូតមុខរបួស និងកន្លែងជុំវិញមុខរបួស។ ដើម្បីសម្អាតស្នាមប្រឡាក់ផ្សេងៗនៅលើស្បែក។ បន្ទាប់មកលាបក្រែមសម្លាប់មេរោគដែលផ្តល់ដោយគ្លីនិច។ ដើម្បីបន្ថែមសំណើមដល់មុខរបួស នេះត្រូវធ្វើពីរដងក្នុងមួយថ្ងៃ ពេលព្រឹក និងពេលល្ងាច បន្ទាប់ពីងូតទឹករួច។
- ការប្រើជីវិតប្រចាំថ្ងៃ
ក្នុងរយៈពេល 2-3 ថ្ងៃដំបូងបន្ទាប់ពីការវះកាត់ ការលើកធ្ងន់គួរតែត្រូវបានជៀសវាង។ ហើយបន្ទាប់ពី 1 សប្តាហ៍អ្នកអាចធ្វើលំហាត់ប្រាណស្រាល។ ការប្រើជីវិតប្រចាំថ្ងៃ អាចធ្វើសកម្មភាពដូចធម្មតា។ គ្រាន់តែត្រូវប្រុងប្រយ័ត្នបន្ថែមទៀតកុំឲ្យប៉ះនឹងកន្លែងវះកាត់។ សំខាន់គួរជៀសវាងការផ្លឹកគ្រឿងស្រវឹង និងការជក់បារីផងដែរ។
- ការបរិភោគអាហារ
អាចញ៉ាំបានធម្មតា។ ប៉ុន្តែគួរចៀសវាងអាហារធ្ងន់ៗ ឬត្រូវការកម្លាំងទំពារច្រើន។ ដើម្បីការពារមុខរបួសពីការប៉ះពាល់ ដែលសំខាន់គួរជៀសវាងការបរិភោគអាហារផ្អាប់ ។ ព្រោះមានផលប៉ះពាល់ដល់ការព្យាបាលរបួស។
- ការថែរក្សាស្លាកស្នាម
គួរជៀសវាងកំដៅថ្ងៃចំពោះពេលថ្ងៃត្រង់។ សំខាន់ដែលត្រូវប្រយ័ត្នកុំធ្វើអ្វីដែលធ្វើឱ្យមុខរបួសរលាកព្រោះវានឹងប៉ះពាល់ដល់ការព្យាបាល។
សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ធ្វើ FACE-LOCK ឬស្ទាក់ស្ទើរថាគួរទាញស្បែកមុខនៅកន្លែងណា? ធីរ៉ៈផនជាអ្នកឯកទេសវះកាត់មុខ។ទាញស្បែកមុខនៅល្អ ហើយមានអ្នកជំនាញក្នុងវិស័យនីមួយៗដើម្បីផ្តល់សេវាកម្ម និងដំណោះស្រាយជូនអ្នកនៅនឹងកន្លែង។ អាចសាកសួរពត៌មានលំអិតតាមលេខទូរស័ព្ទ។ (+66)64-249-4294