ពិនិត្យ​សិន! ចំណុចល្អ-ចំណុចខ្សោយ នៃការវះកាត់ត្របកភ្នែកពីរជាន់ Lucky Eye បែបណាដែលត្រង់តាមតម្រូវការ?

ភ្នែកជាបង្អួចនៃបេះដូង! ការ​មាន​ភ្នែក​ស្អាត សមនឹងផ្ទៃ​មុខ ​នឹង​មានផលដល់​ទំនុក​ចិត្ត​របស់​យើង។ ទើបមនុស្សជាច្រើនជ្រើសរើសវះកាត់ត្របកភ្នែកពីរជាន់ Lucky Eye ដើម្បីបន្ថែមបុគ្គលិកលក្ខណៈរបស់ខ្លួនឯងឱ្យល្អជាងមុន។ ប្រសិន​បើ​អ្នក​ណា​ចង់​ធ្វើ​ត្របក​ភ្នែក​ពីរ​ជាន់ Lucky Eye ឲ្យ​បាន​ស្អាតនិងតម្លៃ​សមរម្យ។ បច្ចុប្បន្ននេះ មានបច្ចេកទេសធ្វើត្របកភ្នែកពីរជាន់ Lucky Eye ជាច្រើនប្រភេទសម្រាប់ជ្រើសរើស។ ប្រភេទនីមួយៗមានចំណុចល្អ-ចំណុចខ្សោយខុសៗគ្នា។
មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ត្របក​ភ្នែក​ពីរ​ជាន់ Lucky Eye តោះមក​ស្គាល់​ពី​បច្ចេកទេស​ត្របក​ភ្នែក​ពីរ​ជាន់​Lucky Eyeម្តង​បន្តិច​ៗ។ តើមួយណាដែលសាកសមបំផុតសម្រាប់យើង។

กรีดตาสองชั้น-lucky-eye-มีกี่แบบ-ข้อดี-ข้อเสีย-เหมาะกับใคร

បច្ចេកទេសឡាស៊ែរ

ជាបច្ចេកទេសធ្វើត្របកភ្នែកពីរជាន់ Lucky Eye ដោយប្រើរលកថាមពល Plasma បាញ់នៅស្បែកបរិវេណត្របកភ្នែក ដើម្បីធ្វើឱ្យផ្នែកដែលយារធ្លាក់។ រលកថាមពល Plasma ដែលមានកំដៅប្រហែល 60 អង្សាសេ។ ដែលជាកំដៅមិនក្ដៅខ្លាំង តែអាចជួយឱ្យស្បែកជុំវិញភ្នែកដែលយារធ្លាក់បាត់ទៅ។

ចំណុចល្អនៃបច្ចេកទេសឡាស៊ែរ

  • គ្មានការឈឺចាប់ពីការវះកាត់។
  • អាចធ្វើបានជាមួយមនុស្សគ្រប់ពណ៌ស្បែក។
  • អាចដោះស្រាយបញ្ហាត្របកភ្នែកយារធ្លាក់បានយ៉ាងល្អ ធ្វើឱ្យត្របកភ្នែកពីរជាន់ Lucky Eye មើលទៅកាន់តែច្បាស់។
  • អស់បារម្ភពីស្នាមវះកាត់។
  • បច្ចេកទេសនេះមិនបង្កគ្រោះថ្នាក់ដល់ជាលិកាជុំវិញត្របកភ្នែកទេ។

ចំណុចខ្សោយនៃបច្ចេកទេសឡាស៊ែរ

  • បច្ចេកទេសឡាស៊ែរមិនសមនិងលោកអ្នកដែលមានភ្នែកតឹង។
  • បច្ចេកទេសឡាស៊ែរអាចមិនឱ្យលទ្ធផលដែលល្អដូចបច្ចេកទេសវះកាត់។

តើបច្ចេកទេសឡាស៊ែរសាកសមជាមួយអ្នកណា?

  • អ្នកដែលមានត្របកភ្នែកពីរជាន់ហើយ ប៉ុន្តែមានស្បែកភ្នែកធ្លាក់ឬត្របកភ្នែកយារបន្តិច។
  • អ្នកណាដែលខ្លាចឈឺ ឬមិនចង់វះកាត់ឱ្យឈឺខ្លួន
  • អ្នក​ដែល​មានរោគ​ប្រចាំ​ខ្លួនមិន​អាច​ធ្វើ​ការ​វះ​កាត់​ត្របក​ភ្នែកជាន់ Lucky Eye បាន​ទេ។

បចេ្ចកទេសដេរ

ការវះកាត់ត្របកភ្នែកពីរជាន់ Lucky Eye ដោយការដេរគឺជាបច្ចេកទេសដ៏ពេញនិយមមួយផ្សេងទៀត។ ដែលជា​បច្ចេកទេស​មួយ​ដែល​ប្រើ​វិធីដេរនៅ​លើ​ត្របកភ្នែក។ ដោយចោះរន្ធនៅលើត្របកភ្នែកទាំងអស់ 3 ចំណុចហើយដេរ ។ ដែលជាបច្ចេកទេសមួយទៀតដែលមិនបាច់វះលើត្របកភ្នេក ធ្វើឱ្យអស់បារម្ភពីស្នាមវះកាត់បាន។

ចំណុចល្អនៃបច្ចេកទេសដេរ

  • អស់​បារម្ភពីស្នាម​ពី​ការ​វះកាត់​ភ្នែក។
  • ស្ទើរមិនឃើញស្នាមរបួស។ ដោយសារតែរន្ធខួងតូចណាស់។
  • មិនសូវហើមទេ ព្រោះបច្ចេកទេសនេះមានឥទ្ធិពលតិចលើជាលិកាជុំវិញត្របកភ្នែក។

ចំណុចខ្សោយនៃបច្ចេកទេសដេរ

  • មិនអាចធ្វើជាន់ត្របកភ្នែកឱ្យធំខ្លាំងបានទេ។
  • ជាន់ត្របកភ្នែកដែលដេរទុកអាចងាយរលត់ បើមានត្របកភ្នែកដែលធ្លាក់ចុះមក។
  • យកជាតិខ្លាញ់នៅជុំវិញត្របកភ្នែកបានតិច។
  • ពេលយូរៗទៅត្របកភ្នែក​ពីរជាន់​ដែលធ្វើនឹង​រលត់​បន្តិច​ម្តងៗ ហើយ​ប្រែ​ទៅ​ជា​តូច​ទៅៗ។

តើបច្ចេកទេសដេរសាកសមជាមួយអ្នកណា?

  • អ្នកដែលមានភ្នែកតឹង មានសាច់ត្របកភ្នែក និងមានជាតិខ្លាញ់នៅត្របកភ្នែកមិនក្រាស់។
  • អ្នកដែលមានស្បែកតឹងជុំវិញត្របកភ្នែក មិនយារធ្លាក់។
  • អ្នកដែលមានពេលសម្រាកតិច។

បច្ចេកទេសវះជាន់សាច់ត្របកភ្នែក

ស្នាមវះគឺជាជាន់ត្របកភ្នែកថ្មី ប៉ុន្តែប្រសិនបើនអ្នកណាមានខ្លាញ់ច្្រើននៅជុំវិញត្របកភ្នែក លោកគ្រូពេទ្យ​នឹង​យក​ខ្លាញ់​ដែល​លើស​ចេញ​មុន​នឹង​ដេរបិត​វា។

ចំណុចល្អនៃបច្ចេកទេសវះជាន់សាច់ត្របកភ្នែក

  • បន្ទាប់ពីវះត្របកភ្នែកពីរជាន់ Lucky Eye ជាន់ត្របកភ្នែកនឹងកាន់តែស្អាត និងច្បាស់ជាងមុន។
  • អាចជួយចុះឱកាសមានសាច់ត្របកភ្នែកធ្លាក់បាន។
  • អាច Lock ជាន់ត្របកភ្នែកមិនឱ្យធ្លាក់ និងធ្វើឱ្យបានជាន់ត្របកភ្នែកដែលស្អាតនិងច្បាស់។

ចំណុចខ្សោយនៃបច្ចេកទេសវះជាន់សាច់ត្របកភ្នែក

  • មានអាការៈហើមនិងជាំ។
  • ស្នាមអាចគួរឱ្យកត់សម្គាល់ជាងបច្ចេកទេសផ្សេងទៀត។

តើបច្ចេកទេសវះជាន់សាច់ត្របកភ្នែកសាកសមជាមួយអ្នកណា?

  • អ្នកដែលចង់កែ ឬកែទំហំត្របកភ្នែក។
  • អ្នកដែលមិនពេញចិត្ត ឬចង់កែទម្រង់ភ្នែកដើម។
  • អ្នកដែលមានស្បែកតឹងជុំវិញត្របកភ្នែក មិនយារធ្លាក់។
ทําตาสองชั้น-lucky-eye-ราคาคุ้มค่า-ธีรพรคลินิก

បច្ចឹកទេសវះខ្លី LUCKY EYE

ជា​បច្ចេកទេស​វះកាត់​នៅ​កណ្តាល​ត្របកភ្នែក​ខាងលើ ដើម្បី​យក​ខ្លាញ់​លើស​ចេញ​។ ហើយដេរបិទមុខរបួស។ នេះ​ជា​បច្ចេកទេស​ដែល​ជួយ​ឱ្យ​មើល​ឃើញ​ជាន់ត្របកភ្នែកក្រោយវះកាត់ភ្លាមៗ​បានច្បាស់។ និងបានភ្នែកស្អាតធម្មជាតិផងដែរ។

ចំណុចល្អនៃបច្ចេកទេសវះខ្លី LUCKY EYE

  • ជួយឱ្យជាន់ត្របកភ្នែកច្បាស់
  • ជាន់ត្របកភ្នែកស្អាតដូចធម្មជាតិជាងមុន។
  • មុខរបួសតូច និងពេលជាហើយគ្មានស្នាមរបួសដែលឃើញច្បាស់ផងដែរ។
  • ឆាប់ជានិងជាន់ត្របកភ្នែកនៅបានយូរ។
  • ហើមតិចតួច។
  • អាចដោះស្រាយបញ្ហាភ្នែកផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។

ចំណុចខ្សោយនៃបច្ចេកទេសវះខ្លី LUCKY EYE

  • អាចមិនសាកសមសម្រាប់អ្នកដែលមានត្របកភ្នែកក្រាស់ ឬអ្នកដែលមានអាយុច្រើនទេ។

តើបច្ចេកទេសវះខ្លី LUCKY EYE សាកសមជាមួយអ្នកណា?

  • អ្នកដែលមានបញ្ហាជាន់ត្របកភ្នែកតូច ឬភ្នែកមិនស្មើគ្នា។
  • អ្នកដែលមិនសូវមានខ្លាញ់នៅត្របកភ្នែក ហើយចង់បានត្របកភ្នែកពីរជាន់។
  • អ្នកដែលចង់បានជាន់ត្របកភ្នែកស្អាតដូចធម្មជាតិ។
  • អ្នកដែលមិនចង់មានមុខរបួសធំពីការវះកាត់ និងអ្នកដែលចង់ឱ្យរបួសឆាប់ជា។
  • មនុស្សដែលនៅក្មេង ជាពិសេសជនជាតិអាស៊ី។

ទាំង​អស់​នេះ​គឺ​ជា​បច្ចេកទេស​ 4 យ៉ាង​សម្រាប់​ធ្វើ​ត្របក​ភ្នែក​ពីរ Lucky Eye។ លោកអ្នកអាចពិចារណាពីគុណសម្បត្តិ គុណវិបត្តិ និងភាពសមស្របដែលសាកសមនឹងតម្រូវការរបស់លោកអ្នក។ ប៉ុន្តែ​ប្រសិន​បើ​អ្នកណា​មិនទាន់​ប្រាកដ​ថា​តើ​គួរឱ្យធ្វើ​ត្របក​ភ្នែក​ពីរ​ជាន់ Lucky Eye ដោយបច្ចេកទេសអ្វីនឹងបានលទ្ធផលដែលត្រូវតាមតម្រូវការ។ ណែនាំឱ្យចូលមកប្រឹក្សាជាមយយពេទ្យអុនសម្រេចចិត្តល្អជាង។

សម្រាប់​លោកអ្នក​ដែល​ចង់​បាន​ភ្នែក​ស្អាត ឬ​ចាប់អារម្មណ៍​ធ្វើ​ត្របក​ភ្នែក​ពីរជាន់Lucky Eye ដែលសមនឹងតម្លៃ។មន្ទីរពេទ្យកែសម្ផស្សធីរ៉ៈផន ជំនាញខាងកែសម្ផស្សផ្ទៃមុខនិងត្របកភ្នែកពីរជាន់។ យើងមានក្រុមពេទ្យជំនាញឯកទេសគ្រប់ផ្នែកដែលអាចដោះស្រាយបញ្ហាភាពស្រស់ស្អាតចំចំណុច។ ប្រសិនបើមានការសង្ស័យអំពីបច្ចេកទេស ឬតម្លៃសម្រាប់ការវះកាត់ត្របកភ្នែកពីរជាន់ Lucky Eye អាចសាកសួរព័ត៌មានបន្ថែមបានតាមលេខទូរសព្ទ (+66)64-249-4294។

Tags:

ព័ត៌មាន

เราใช้คุกกี้เพื่อพัฒนาประสิทธิภาพ และประสบการณ์ที่ดีในการใช้เว็บไซต์ของคุณ คุณสามารถศึกษารายละเอียดได้ที่ นโยบายความเป็นส่วนตัว และสามารถจัดการความเป็นส่วนตัวเองได้ของคุณได้เองโดยคลิกที่ ตั้งค่า

Privacy Preferences

คุณสามารถเลือกการตั้งค่าคุกกี้โดยเปิด/ปิด คุกกี้ในแต่ละประเภทได้ตามความต้องการ ยกเว้น คุกกี้ที่จำเป็น

Allow All
Manage Consent Preferences
  • Always Active

Save
Brand

ផ្ដល់ការប្រឹក្សាពីសាស្ត្រាចារ្យពេទ្យជំនាញឯកទេស ឥតគិតថ្លៃ