មនុស្សជាច្រើនប្រហែលជាធ្លាប់លឺពាក្យ "ចិញ្ចើមគឺជាមកុដនៃផ្ទៃមុខ" ដែលជាការពិតដែលមិនអាចប្រកែកបាន។ ដោយសារតែមុខមានតុល្យភាព មិនមែនគ្រាន់តែមានភ្នែក ច្រមុះ ឬទម្រង់មុខនោះទេ។ ប៉ុន្តែចម្ងាយរវាងចិញ្ចើមដែលសមាមាត្រ។ វាជួយឱ្យផ្ទៃមុខមើលទៅកាន់តែស្រស់ស្អាត។ ជាពិសេសនៅពេលយើងកាន់តែចាស់។ បញ្ហាភាពយារធ្លាក់ ត្របកភ្នែកយារធ្លាក់ ចិញ្ចើមយារធ្លាក់ ជាបញ្ហារំខានរបស់មនុស្សជាច្រើន។ ការវះកាត់កែសម្ផស្សលើកចិញ្ចើមគឺជាជម្រើសមួយផ្សេងទៀតដែលអាចជួយដោះស្រាយបញ្ហា និងជួយឲ្យលោកអ្នកក្មេងឡើងវិញ។
1. ហេតុអ្វីត្រូវលើកចិញ្ចើម
ការយារធ្លាក់នៃផ្ទៃមុខខាងលើ ដូចជាបរិវេណចិញ្ចើម និងថ្ងាស ក្រៅពីលើការធ្វើឱ្យមុខមើលទៅចាស់ហើយ វាក៏ធ្វើឱ្យមុខរបស់លោកអ្នកមើលទៅក្រៀមក្រំ ឬមើលទៅខឹងគ្រប់ពេល នេះអាចប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់លោកអ្នកបាន។
ការលើកចិញ្ចើម គឺជាការវះកាត់លើកបន្តឹងស្បែកនៅលើថ្ងាស ចិញ្ចើម ឬត្របកភ្នែក ដើម្បីទាញស្បែកឡើងក្នុងទីតាំងត្រឹមត្រូវ។ និងជួយបង្កើនចន្លោះរវាងចិញ្ចើម និងភ្នែកផងដែរ។ ធ្វើឱ្យមានចន្លោះកាន់តែច្រើនរវាងចិញ្ចើម និងភ្នែក។ នេះជាការវះកាត់ដែលជួយកែបញ្ហាចិញ្ចើមនិងត្របកភ្នែកយារធ្លាក់ រហូតចុះមកបិទបាំងភ្នែកបានយ៉ាងល្អ។ សំខាន់ការវះកាត់ប្រភេទនេះក៏អាចបន្ថែមហុងស៊ុយបានដែរ។ ព្រោះការមានហុងស៊ុយចិញ្ចើមល្អមានន័យថាមានទម្រង់មុខត្រឹមត្រូវ ដូចជា កន្ទុយចិញ្ចើមមិនធ្លាក់ឬមានចិញ្ចើមមិនឆ្ងាយពីគ្នាពេក។ នេះនឹងជួយលើកកម្ពស់រឿងលុយហិរញ្ញរបស់លោកអ្នកឱ្យកាន់តែប្រសើរ។ និងធ្វើឱ្យមុខ និងភ្នែករបស់អ្នកមើលទៅស្រស់ស្រាយ និងបើកចំហចំពោះអ្វីដែលល្អចូលមក។
ការវះកាត់នេះជួយរឿងអ្វីខ្លះ?
- វើឱ្យមុខរបស់លោកអ្នកមើលទៅក្មេងជាងវ័យ។ ព្រោះអាចជួយកាត់បន្ថយស្នាមជ្រួញជុំវិញសាច់ដុំគល់ភ្នែក និងស្នាមជ្រួញនៅលើថ្ងាសផងដែរ។
- ជួយលើកបន្តឹងថ្ងាស ធ្វើឱ្យមុខមើលទៅកាន់តែមានវិមាត្រ និងសមាមាត្រដ៏ស្រស់ស្អាតជាងមុន
- ធ្វើឱ្យទម្រង់ចិញ្ចើមកាន់តែស្រស់ស្អាត ព្រោះអាចលើកចិញ្ចើមឱ្យមានរាងកោង និងលើកកន្ទុយចិញ្ចើមឱ្យខ្ពស់ជាងមុនបាន ។
- ជួយដោះស្រាយបញ្ហាត្របកភ្នែកធ្លាក់
- ជួយធ្វើឱ្យជាន់ត្របកភ្នែកពីរកាន់តែច្បាស់ជាងមុន និងជួយឱ្យភ្នែករបស់លោកអ្នកមើលទៅធំ និងស្រស់ស្រាយជាងមុនផងដែរ។
- ជួយឱ្យស្បែកតឹងណែនជាងមុន ។
- ជួយបង្កើនចម្ងាយរវាងចិញ្ចើមនិងភ្នែក។
- ជួយបង្កើនភាពរលោងនៃភ្នែក។ ព្រោះការវះកាត់នឹងធ្វើឱ្យកន្ទុយ ភ្នែកលើកឡើងជាងមុន។
2. តើការវះកាត់លើកចិញ្ចើមមានប៉ុន្មានប្រភេទ?
ជាទូទៅ ការវះកាត់លើកចិញ្ចើមមាន 2 ប្រភេទ ៖
បច្ចេកទេស Direct Brow Lift
បច្ចេកទេស Direct Brow Lift គឺជាវិធីវះកាត់បែបសម័យមុន។ តាមវិធីនេះ គ្រូពេទ្យនឹងចាក់ថ្នាំស្ពឹកជាមុនសិន។ បន្ទាប់មកពេទ្យនិងវះមុខរបួសខាងលើចិញ្ចើម ឬគែមចិញ្ចើម។ និងកាត់ស្បែកមួយចំនួនចេញ បន្ទាប់មកដេរស្រទាប់ស្បែកដើម្បីទាញឲ្យចិញ្ចើមខ្ពស់ជាងមុន។
ចំណុចល្អ
- ការវះកាត់អាចធ្វើបានយ៉ាងងាយស្រួល។
- អ្នកដែលមានត្របកភ្នែកក្រាស់អាចធ្វើបែបនេះបាន។
- ចិញ្ចើមស្អាតក្នុងតម្លៃសមរម្យ។
ចំណុមិនល្អ
- អាចឃើញស្នាមរបួសនៅចិញ្ចើមច្បាស់។
បច្ចេកទេស Pretrichial Incision Brow Lift
បច្ចេកទេស Pretrichial Incision Brow Lift គឺជាវិធីសាស្រ្តនៃការវះកាត់តាមដងលើថ្ងាសដើម្បីទាញស្បែកថ្ងាសឲ្យឡើងខ្ពស់ជាងមុន។
ចំណុចល្អ
- អាចកាត់បន្ថយស្នាមជ្រួញជុំវិញថ្ងាស និងដោះស្រាយបញ្ហាត្របកភ្នែកធ្លាក់បានយ៉ាងល្អ។
ចំណុមិនល្អ
- ត្រូវធ្វើដោយគ្រូពេទ្យដែលមានសមត្ថភាព និងជំនាញខ្ពស់តែប៉ុណ្ណោះ។ ដើម្បីការពារកំហុសដែលអាចកើតឡើងពីការវះកាត់
- គឺជាការវះកាត់ដែលត្រូវវះមុខរបួសធំ ។
- រូវសម្រាកព្យាបាលយូរ។
3. តើការវះកាត់លើកចិញ្ចើមស័ក្តិសមនឹងអ្នកណា?
ការវះកាត់លើកចិញ្ចើមគឺស័ក្តិសមសម្រាប់អ្នកដែលមានបញ្ហាលើផ្ទៃមុខដូចខាងក្រោម៖
- មនុស្សដែលមានទម្រង់មុខមិនមានតុល្យភាព។
- អ្នកដែលមានការយារធ្លាក់នៅលើផ្ទៃមុខ។ ជាពិសេសនៅជុំវិញថ្ងាស
- មនុស្សដែលមានបន្ទាត់ជ្រួញនៅចន្លោះចិញ្ចើម។
- អ្នកដែលមានបញ្ហាសាច់ត្របកភ្នែកធ្លាក់ ឬកន្ទុយភ្នែកធ្លាក់។
- អ្នកដែលមានបញ្ហាចិញ្ចើមធ្លាក់។
- អ្នកដែលធ្លាប់វះកាត់សាច់ត្របកភ្នែកចេញហើយ។ ប៉ុន្តែជាន់ត្របកភ្នែកនៅតែក្រាស់ និងខុសពីធម្មជាតិ។
ហើយទាំងអស់នេះគឺជាព័ត៌មានអំពីការវះកាត់ចិញ្ចើម សង្ឃឹមថានេះមានប្រយោជន៍សម្រាប់អ្នកដែលកំពុងស្វែងរកព័ត៌មានដើម្បីសម្រេចចិត្តលើការវះកាត់កែសម្ផស្សដើម្បីកាត់បន្ថយអាយុ និងព្យាបាលស្នាមជ្រួញលើផ្ទៃមុខ។
សម្រាប់លោកអ្នកដែលមានបញ្ហាចិញ្ចើមធ្លាក់ និងមានការយារធ្លាក់របស់ ផ្ទៃមុខដែលអាចឃើញបានច្បាស់ ឬមានសមាមាត្រផ្ទៃមុខមិនស្មើគ្នា ហើយចង់ឲ្យផ្ទៃមុខក្មេងជាងវ័យ។ បច្ចេកទេសនៃការវះកាត់លើកចិញ្ចើមពីធីរ៉ៈផនគ្លីនីក គឺជាចំលើយមួយ។ ព្រោះយើងជាអ្នកជំនាញផ្នែកវះកាត់កែសម្ផស្សផ្ទៃមុខដោយវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ និងជំនាញឯកទេស។ ដែលអាចជួយដោះស្រាយបញ្ហាសម្រស់របស់លោកអ្នកយ៉ាងចំចំណុច។ បើមានចម្ងល់អាចសាកសួរពត៌មានបន្ថែមតាមលេខទូរស័ព្ទ 02-026-3265 ។