3 វិធីដោះស្រាយបញ្ហាស្បែកមុខយារធ្លាក់ឲ្យតឹងណែន

តើ​លោកអ្នក​បាន​កត់​សម្គាល់​ឃើញ​ទេថា ​ពេល​យើង​ចាស់​ជាងមុន មុខ​របស់​យើង​បាន​ចាប់​ផ្តើម​ផ្លាស់​ប្តូរ ហើយ​ស្នាមជ្រួញ​ផ្សេងៗ​ អាចឃើញបាន​ច្បាស់។ ដូចជាស្នាមជ្រួញនៅកន្ទុយភ្នែក ស្នាមជ្រួញនៅថ្ងាស ស្នាមជ្រួញជ្រៅនៅលើបបូរមាត់ ថ្ពាល់ដែលធ្លាក់ចុះ រួម​ទាំង​បញ្ហា​បឿក​នៅ​ក្រោម​ចង្កា ដែល​ធ្វើ​ឲ្យមនុស្សភាគច្រើន​គ្មាន​ទំនុកចិត្ត​យ៉ាង​ខ្លាំង។​ បញ្ហាទាំងនេះអាចបណ្តាលមកពីកត្តាជាច្រើន។ដូចជាអាយុកាន់តែច្រើន របៀបរស់នៅ ឬការបំពុលដែលយើងត្រូវប្រឈមមុខជារៀងរាល់ថ្ងៃ។ដូច្នេះ​តើ​មាន​វិធី​ណា​ដែល​អាច​ជួយធ្វើឲ្យស្បែក​មុខ​ដែល​យារ​ធ្លាក់​​មើល​ទៅ​កាន់​តែតឹងណែនជាងមុនបាន​​ទេ?

យើងខ្ញុំសូមអញ្ជើញលោកអ្នកមកស្វែងយល់ពីមូលហេតុផ្សេងៗដែលបណ្តាលឲ្យស្បែកមុខយារធ្លាក់ រួមជាមួយនឹងការណែនាំវិធី ៣ យ៉ាងដែលមានប្រសិទ្ធភាពក្នុងការលើកបន្តឹងស្បែកមុខ និងធ្វើឲ្យមុខរបស់លោកអ្នកក្មេងជាងមុន។

តើស្បែក​មុខ​យារ​ធ្លាក់​មកពី​អ្វី?

  • អាយុដែលកាន់តែច្រើន

បញ្ហា​ស្បែក​មុខ​យារ​ធ្លាក់មក​ពី​អាយុ​ដែលកាន់តែ​ច្រើន​គឺ​ជាបញ្ហាដែលជៀស​មិន​ផុត​ទេ ​។ ព្រោះ​ពេល​យើង​ចាស់ជាងមុន ខូឡាជេនដែលមានធម្មជាតិនៅក្នុងខ្លួនរបស់យើងនឹងចាប់ផ្តើមថយចុះ។ ធ្វើឱ្យស្បែកដែលធ្លាប់តែរលោង និងតឹង ប្រែជាយារធ្លាក់ មើលទៅស្ងួត និងខ្វះសំណើម។ រហូតដល់ក្លាយជាការចាប់ផ្តើមនៃស្នាមជ្រួញជ្រៅ និងបញ្ហាស្បែកផ្សេងៗ ជាច្រើនទៀតដែលនឹងកើតឡើង។

  • កាំរស្មី UV នៅក្នុងកំដៅថ្ងៃ

យើងទាំងអស់គ្នាដឹងហើយថា កាំរស្មី UV នៅក្នុងកំដៅថ្ងៃ គឺជាមូលហេតុដែលបណ្តាលឱ្យស្បែកខ្មៅស្រអាប់ និងបណ្តាលឱ្យកើតស្នាមអុចខ្មៅ។ ប៉ុន្តែតើលោកអ្នកដឹងទេថា កាំរស្មី UV ក៏ជាសត្រូវដែលអាក្រក់បំផុតរបស់ ខូឡាជេន ដែលអាចបំផ្លាញខូឡាជេននៅក្នុងស្