เสริมจมูกใช้ซิลิโคน VS เสริมจมูกไม่ใช้ซิลิโคน

เสริมจมูกที่ไหนดี เสริมจมูกคลินิกไหนดี

ច្រមុះគឺជាសរីរាង្គនៃផ្ទៃមុខដែលបន្ថែមទម្រង់ និងតុល្យភាពដល់ផ្ទៃមុខទាំងមូល។ ដែលជាការពិតដែលអ្នកណាម្នាក់ ចង់មានច្រមុះស្អាត សមនឹងមុខ។ សព្វថ្ងៃនេះ ការវះកាត់កែសម្ផស្សច្រមុះអាធ្វើបានច្រើនវិធី។ មុន​នឹង​សម្រេច​ចិត្ត​ថាគួររើសធ្វើនៅ​កន្លែង​ណា​នឹងល្អ តោះមកស្វែងយល់ពីភាពខុសគ្នារវាងការវះកាត់បន្ថែមខ្ទង់ច្រមុះស៊ីលីកូន និងការវះកាត់បន្ថែមខ្ទង់ច្រមុះដែលមិនប្រើស៊ីលីកូន។ ដើម្បីនឹងបាន​សម្រេច​ចិត្ត​ជ្រើសរើស​​វិធី​ដែល​ស័ក្តិសម និង​បំពេញ​តាម​តម្រូវការ​របស់លោក​អ្នក​បំផុត

1. ការបន្ថែមខ្ទង់ច្រមុះស៊ីលីកូន

តោះមកស្វែងយល់ពីការបន្ថែមខ្ទង់ច្រមុះស៊ីលីកូន ដែលជាវិធីពេញនិយមជាងគេគឺអ្វី? ហើយ​មាន​គុណសម្បត្តិ និង​គុណវិបត្តិ​អ្វីខ្លះ?

តើការបន្ថែមខ្ទង់ច្រមុះស៊ីលីកូនគឺអ្វី?

ការបន្ថែមខ្ទង់ច្រមុះស៊ីលីកូនគឺ​ ការ​បន្ថែម​ឬ​កែ​ទម្រង់​ច្រមុះ​ដោយ​ស៊ីលីកូន​ ដែល​ជា​សម្ភារៈ​ពេទ្យដែលមានសុវត្ថិភាព និងអាចស្ថិតនៅក្នុងខ្លួនមនុស្សដោយមិនបង្កគ្រោះថ្នាក់អ្វីឡើយ។ នៅពេលដែលដាក់ស៊ីលីកូនបញ្ចូលទៅក្នុងច្រមុះ។ រាងកាយនឹងបង្កើតសាច់ភ្ជាប់ស៊ីលីកូនទៅនឹងជាលិកា។ ការបន្ថែមខ្ទង់ច្រមុះស៊ីលីកូនគឺជាវិធីសាស្ត្រដ៏ពេញនិយម និងប្រើប្រាស់យ៉ាងទូលំទូលាយ។

ប្រភេទនៃស៊ីលីកូនដែលប្រើសម្រាប់បន្ថែមខ្ទង់ច្រមុះ

  • ស៊ីលីកុនរួចរាល់

ជាស៊ីលីកូនដែលត្រៀមរួចជាស្រេចសម្រាប់ប្រើពីរោងចក្រ មានលក្ខណៈទទឹង ប្រវែង ភាពទន់ រឹង និងមានច្រើនប្រភេទ។ ដោយស៊ីលីកូណនេះនឹងមានរាងជាក់លាក់ ហើយមានឱកាសក្នុងការខូចទ្រង់ទ្រាយ ឬផ្អៀងតិចតួច។ មុនពេលធ្វើការវះកាត់ច្រមុះ វេជ្ជបណ្ឌិតអាចធ្វើការកែសម្រួលបន្ថែមលើរូបរាងស៊ីលីកូនឱ្យសមស្របតាមទម្រង់ច្រមុះ ឬទម្រង់មុខរបស់លោកអ្នកម្នាក់ៗ។ ប៉ុន្តែវេជ្ជបណ្ឌិតនឹងអាចធ្វើការកែបានតែបន្តិចបន្តួចប៉ុណ្ណោះ។

  • ស៊ីលីកូនដែលកាត់ដោយខ្លួនឯង

គឺជាសន្លឹកស៊ីលីកូនដ៏ធំមួយដែលវេជ្ជបណ្ឌិតនឹងយកមកចិតុមុន ដើម្បី​ទទួល​បាន​តាម​ទម្រង់ និង​រូបរាង​ដែល​ស័ក្តិសម និង​បំពេញ​តាម​តម្រូវការ​របស់លោក​អ្នក​ម្នាក់ៗ ដែលអាចប្ដូរតាមបំណង។ ទាំងនេះការប្រើវិធីនេះត្រូវធ្វើដោយវេជ្ជបណ្ឌិតដែលជំនាញ។

គុណសម្បត្តិនៃការបន្ថែមខ្ទង់ច្រមុះស៊ីលីកូន

  • រូបរាងរបស់ស៊ីលីកូនអាចកែឱ្យសមនឹងផ្ទៃមុខបានតាមតម្រូវការ។
  • ស៊ីលីកូនអាចស្ថិតនៅក្នុងរាងកាយដោយមិនបង្កឱ្យមានប្រតិកម្មគ្រោះថ្នាក់ណាមួយឡើយ។ 
  • អាចនៅបានយូរ
  • ស៊ីលីកូនអាចយកចេញឬកែប្រែបាន។

គុណវិបត្តិនៃការបន្ថែមខ្ទង់ច្រមុះស៊ីលីកូន

  • រូវប្រើពេលសម្រាកយូរ
  • ក្រោយការ​វះកាត់អាចមានឱកាស​មានប្រតិកម្មបាន
  • រាងកាយរបស់អ្នកជំងឺមួយចំនួនអាចមានប្រតិកម្មនឹងស៊ីលីកូន ដោយរឹតបន្តឹងស្នូលស៊ីលីកុន។ ធ្វើឱ្យករោយវះកាត់ឃើញទម្រង់ស៊ីលីកុន។
  • ពេល​វេលា​កាន់​តែ​យូរ អាយុកើនឡើង ឬផ្ទៃចាប់ផ្តើមយារធ្លាក់ ក៏មានឱកាសដែលស៊ីលីកូននឹងធ្លុះបាន។
เสริมจมูกไม่ใช้ซิลิโคนคืออะไร ดีอย่างไร

2. ការបន្ថែមខ្ទង់ច្រមុះដោយមិនប្រើស៊ីលីកូន

លើក​នេះ​មក​ស្វែងយល់ពី​ការបន្ថែមខ្ទង់ច្រមុះស៊ីលីកូន​ដែល​មិន​ប្រើ​ស៊ីលីកូន ដែល​មនុស្ស​ជា​ច្រើន​​មិន​សូវ​ស្គាល់ថា តើការបន្ថែមខ្ទង់ច្រមុះស៊ីលីកូនដោយមិនប្រើស៊ីលីកូនគឺអ្វី? ហើយ​មាន​គុណសម្បត្តិ និង​គុណវិបត្តិ​អ្វី​ខ្លះ?

តើការបន្ថែមខ្ទង់ច្រមុះស៊ីលីកូនដោយមិនប្រើស៊ីលីកូនគឺ​អ្វី?

ការបន្ថែមខ្ទង់ច្រមុះស៊ីលីកូនដោយមិនប្រើស៊ីលីកូនគឺជា ការប្រើប្រាស់ជាលិកា និងឆ្អឹងខ្ចីពីរាងកាយ មកដាក់បន្ថែមនិងបង្កើតទម្រង់ច្រមុះជំនួសស៊ីលីកូន។ ជាលិកានិងឆ្អឹងខ្ចីនៅក្នុងផ្នែកផ្សេងៗនឹងមានរាង និងភាពរឹងមាំខុសៗគ្នា។ នេះធ្វើឱ្យសាកសម សម្រាប់ការបន្ថែមទម្រង់ច្រមុះបែបផ្សេងៗ។

តើប្រើអ្វីមកបន្ថែមខ្ទង់ច្រមុះ?

  • ជាលិកាកញ្ចូ្ញគូថ

ជាលិកាកញ្ចូ្ញគូថ ​ជា​ជាលិកា​ខ្លាញ់មួយប្រភេទ​ដែល​អាចនាំមកបន្ថែមខ្ទង់ច្រមុះបាន។ វិធីនេះនឹងជួយឱ្យច្រមុះមានរាងដូចធម្មជាតិ។ ស័ក្តិសមសម្រាប់អ្នកដែលមានខ្ទង់ច្រមុះ នៅហើយ។ មិន​ព្រួយ​បារម្ភ​ពី​កម្ពស់​ច្រមុះ។ និងសាកសមសម្រាប់អ្នកដែលចង់បានសុវត្ថិភាពក្នុងការវះកាត់។

  • ឆ្អឹងជំនី

ឆ្អឹងជំនី គឺជាបំណែកឆ្អឹងពីឆ្អឹងជំនីនៅក្រោមឆ្អឹងទ្រូង។ វេជ្ជបណ្ឌិតនឹងយកឆ្អឹងមកដាក់បញ្ចូលគ្នា និងធ្វើឱ្យមុតស្រួច ដើម្បីទទួលបានរូបរាងដែលចង់បាន ដើម្បីប្រើប្រាស់សម្រាប់បន្ថែមខ្ទង់ច្រមុះឱ្យខ្ពស់ ។ សាកសមសម្រាប់អ្នកដែលចង់បានខ្ទង់ច្រមុះខ្ពស់ ឬចង់ដោះស្រាយបញ្ហាច្រមុះខ្លី ឬច្រមុះរាបស្មើ។

  • ឆ្អឹងខ្ចីត្រចៀក

គឺជាការប្រើប្រាស់ឆ្អឹងខ្ចីនៅពីក្រោយត្រចៀក មកបន្ថែមខ្ទង់ច្រមុះ។ ដែល​ស័ក្តិសម​សម្រាប់​ការ​ពង្រីក ឬ​កែ​ចុង​ច្រមុះ​ដើម្បី​ឱ្យស្រួច។ ស័ក្តិសមសម្រាប់អ្នកដែលចង់បានចុងច្រមុះស្អាតសមនឹងផ្ទៃមុខ ហើយចង់បានវិធីសុវត្ថិភាព។

  • ជាលិកាសិប្បនិម្មិត

បច្ចុប្បន្ននេះ ជាលិកាសិប្បនិម្មិតត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងក្នុងវិស័យវេជ្ជសាស្ត្រ។ ទាំងការ​​ប្រើ​ដើម្បី​បំពេញ​ស្បែក​ពី​ការ​រលាក ការវះកាត់តុបតែងពង្រីកដើមទ្រូងនិង​ប្រើ​​សម្រាប់​ការ​បន្ថែមខ្តង់ច្រមុះ។ ជាលិកាសិប្បនិម្មិតគឺបានមកពីស្បែកដែលផលិ តាមរយៈការយកចេញនៃកោសិកា។ ដូច្នេះហើយ នៅពេលប្រើ​ប្រើ​​សម្រាប់​ការ​បន្ថែមខ្តង់ច្រមុះ រាងកាយនឹងមិនមានប្រតិកម្មប្រឆាំងនឹងវាទេ។ ព្រោះវានៅជិតបំផុតទៅនឹងជាលិការបស់មនុស្ស។ស័ក្តិសម​សម្រាប់​ការ​ប្រើ​ចុង​ច្រមុះ​ដើម្បី​ការពារ​ស៊ីលីកូន​មិន​ឲ្យ​ធ្លុះចូល។ នឹង​ជួយ​ឱ្យ​ចុង​ច្រមុះ​មើល​ទៅ​ស្អាត​ដូចធម្មជាតិ ដោយ​មិន​ចាំ​បាច់​ប្រើ​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយមក​បន្ថែម​ខ្ទង់​ច្រមុះ។

គុណសម្បត្តិនៃការបន្ថែមខ្ទង់ច្រមុះដោយមិនប្រើស៊ីលីកូន

  • មានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ដល់រាងកាយ ព្រោះ​វា​ជា​ការ​ប្រើ​ផ្នែក​នៃ​រាង​កាយ​
  • មិនសូវមានឱកាសនៃការឆ្លងមេរោគ
  • មិនសូវមានឱកាសច្រមុះធ្លុះក្រោយពីការវះកាត់

គុណវិបត្តិនៃការបន្ថែមខ្ទង់ច្រមុះដោយមិនប្រើស៊ីលីកូន

  • បើចង់បានខ្ទង់ច្រមុះដែលខ្ពស់ ប្រហែលជាមិនអាចធ្វើបានពេលតែមួយរួច ឬប្រហែលត្រូវបន្ថែមនៅពេលអនាគតទៀត។
  • ការ​វះ​កាត់​ត្រូវ​ធ្វើដោយវេជ្ជបណ្ឌិតដែល​ជំនាញតែ​ប៉ុណ្ណោះ
  • តម្លៃថ្លាំ​ជាង​ការ​វះកាត់​ច្រមុះ​ស៊ីលីកូន

ការបន្ថែមខ្ទង់ច្រមុះដោយស៊ីលីកូននិងមានជាតិខ្លាញ់របស់ខ្លួនឯងគ្រប នៅ ធីរ៉ៈផន

ជា​បច្ចេកទេស​សម្រាប់​ការ​វះកាត់បន្ថែមខ្ទង់ច្រមុះដោយស៊ីលីកូននិងជាតិខ្លាញ់របស់ខ្លួនឯង។ នៅពេលដែលច្រមុះត្រូវបានរឹតបន្តឹង ជាលិកាភ្ជាប់ជាមួយខ្លាញ់។ នេះកាត់បន្ថយឱកាសនៃការហូរស៊ីលីកូន ឬស៊ីលីកូនធ្លុះចូលបាន។ លើសពីនេះ បច្ចេកទេស​នេះ​ជួយ​លើកខ្ទង់​ច្រមុះ​ឱ្យ​មាន​រាង​ស្អាត​សម​នឹង​មុខ​។ និងមើលទៅធម្មជាតិផងដែរ។ ស័ក្តិសមសម្រាប់អ្នកដែលចង់បន្ថែមខ្ទង់ច្រមុះឲ្យខ្ពស់ រាងស្អាត មើលទៅធម្មជាតិ ហើយចង់កាត់បន្ថយឱកាសច្រមុះធ្លុះនាពេលអនាគត។

សម្រាប់អ្នកដែលត្រូវការមានទម្រង់ច្រមុះស្អាត ប៉ុន្តែ​នៅ​មិន​ទាន់​ប្រាកដ​ថាធ្វើនៅ​កន្លែង​ណា​? ឬប្រើ​វិធី​ណា​ល្អ​ជាង? ធីរ៉ៈផន គ្លីនីក ជាអ្នកឯកទេសផ្នែកវះកាត់មុខ និងធ្វើច្រមុះ។ យើងមានអ្នកជំនាញដែលអាចជួយដោះស្រាយបញ្ហាសម្រស់បានចំចំណុច បើមានចម្ងល់អាចសាកសួរពត៌មានបន្ថែមតាមលេខទូរស័ព្ទ 02-026-3265។

ព័ត៌មាន