បន្ថែមខ្ទង់ច្រមុះ ស៊ីលីកូន
មានឱ្យជ្រើសរើស 3 ៖ 1. ស៊ីលីកុន (កូរ៉េ) 2. ស៊ីលីកូន (សហរដ្ឋអាមេរិក) 3. ស៊ីលីកូនទន់ ក្រុមវេជ្ជសាស្រ្ដនឹងធ្វើឱ្យសមនឹងទម្រង់ផ្ទៃមុខរបស់ភ្ញៀវបំផុត។
បន្ថែមខ្ទង់ច្រមុះ ដោះស្រាយបញ្ហាផ្ទៃមុខសំប៉ែត។
បញ្ហាផ្ទៃមុខសំប៉ែត ពេលបន្ថែមខ្ទង់ច្រមុះនឹងធ្វើឱ្យទម្រង់ផ្ទៃមុខច្បាស់ជាងមុន។ ពេលថតរូបហើយផ្ទៃមុខរាងអក្សរវីជាងមុន អ្វីដែលខ្ញុំចូលចិត្តបំផុតគឺពេលធ្វើមិនឈឺសោះ។ អ្នកខ្លះប្រាប់ថាធ្វើហើយធ្វើឱ្យខ្ទង់ច្រមុះខ្ពស់ៗទៅ។ ប៉ុន្តែខ្ញុំគិតថា ធ្វើឱ្យធម្មជាតិល្អបំផុត។ រីវីយូបន្ថែមខ្ទង់ច្រមុះស៊ីលីកូន 7 ខែ បងមៀវ
តើការវះកាត់កែសម្ផស្សបន្ថែមខ្ទង់ច្រមុះសាកសមនឹងអ្នកណា?
សាកសមនឹងលោកអ្នកដែលមានបញ្ហាទម្រង់មុខមិនច្បាស់។ ខ្ទង់ច្រមុះមិនខ្ពស់ រួមទាំងមានបញ្ហាច្រមុះកោង ច្រមុះសំប៉ែត។ រួមទាំងអ្នកដែលធ្លាប់វះកាត់កែសម្ផស្សច្រមុះមកសិន ប៉ុន្តែមានបញ្ហាខ្ទង់ច្រមុះផ្អៀង រលាកច្រមុះ ឬចុងច្រមុះធ្លុះ។ អាចចូលមករវះកាត់កែសម្ផស្សបន្ថែមខ្ទង់ច្រមុះ ដើម្បីដោះស្រាយបញ្ហាបាន ដើម្បីធ្វើឱ្យផ្ទៃមុខស្អាតមានមន្តស្នេហ៍ជាងមុន និងធ្វើឱ្យលោកអ្នកមានទំនុកចិត្តជាងមុន។នៅ មន្ទីរពេទ្យកែសម្ផស្ស ធីរ៉ៈផន អាចព្យាបាលនិងកែច្រមុះរបស់លោកអ្នកឱ្យស្អាតដូចធម្មជាតិបំផុត។ ដោយបច្ចេកទេសសម្រាប់កែច្រមុះដែលមានបញ្ហាមកសិន ត្រូវឱ្យវេជ្ជបណ្ឌិតពិនិត្យនិងពិចារណាថាគួរប្រើបច្ចេកទេសណាដែលសាកសមបំផុត។
ហេតុអ្វីត្រូវធ្វើនៅ មន្ទីរពេទ្យកែសម្ផស្ស ធីរ៉ៈផន?
វះកាត់ប្រហែល 45 - 60 នាទី
មិនបាច់សម្រាកព្យាបាល
កាត់ថ្នេរកបានក្នុងរយៈពេល 14 ថ្ងៃ
ហើមជាំតិច ឆាប់ជា
មានសេវាកម្មមើលថែបន្តពេញ 1 ឆ្នាំ
ការមើលថែខ្លួនឯងក្រោយវះកាត់កែសម្ផស្សបន្ថែមខ្ទង់ច្រមុះនៅមន្ទីរពេទ្យកែសម្ផស្ស ធីរ៉ៈផន
ក្រោយវះកាត់កែសម្ផស្សបន្ថែមខ្ទង់ច្រមុះ លោកអ្នកអាចប្រើជីវិតប្រចាំថ្ងៃបានធម្មតា។ ប៉ុន្តែខែដំបូងក្រោយវះកាត់គួរចៀសវាងអាហារផ្អាប់ និងអាហារដែលមានរសជាតិហឹរខែដំបូង។ ដើម្បីការពារអាការៈរលាក និងក្រោយវះកាតគួរស្អំត្រជាក់បរិវេណជុំវិញច្រមុះប្រហែល 1-2ថ្ងៃជានិច្ច។ ក្នុងអំឡុងពេល 24 ម៉ោងក្រោយវះកាត់អាចមានឈាមហូរចេញពីមុខរបួស ដោយជាអាការៈធម្មតា គ្រាន់តែសម្អាតមុខរបួសធម្មតា។ និងគួរគេងជាមួយខ្នើយដែលលើកឱ្យខ្ពស់ ដើម្បីឲ្យឈាមរត់បានល្អនិងមិនគួរគេងចំហៀង។ គួរសម្អាតមុខរបួសដោយប្រើសំឡីត្បាល់ត្រចៀកដាក់ទឹកអំបិល ជូតបរិវេណចំណុចដេរមុខរបួសក្នុងច្រមុះ ដើម្បីមិនឱ្យឈាមកក។ ប៉ុន្តែប្រសិនបើមិនអាចសម្អាតមុខរបួសដោយខ្លួនឯង អាចចូលមកសម្អាតមុខរបួសនៅមន្ទីរពេទ្យកែសម្ផស្ស ធីរ៉ៈផន។