BABY FACE-LOCK (ទាញស្បែកមុខផ្នែកខាងលើ)
ការវះកាត់កែសម្ផស្សទាញស្បែកមុខបរិវេណសៀតផ្កា នឹងជួយធ្វើឱ្យស្នាមជ្រួញបរិវេណ ថ្ងាស ចិញ្ចើម កន្ទុយភ្នែក និងសៀតផ្កាបាត់ទៅ។ ធ្វើឱ្យផ្ទៃមុខខាងលើមើលទៅក្មេងជាងវ័យ និងតឹងណែន។ ធ្វើឱ្យលោកអ្នកមានផ្ទៃមុខក្មេងជាងវ័យម្តងទៀត។


បច្ចេកទេសដែលបានអភិវឌ្ឍជាពិសេស ពីគ្លីនិកកែសម្ផស្ស ធីរ៉ៈផន
ការវះកាត់កែសម្ផស្សទាញបន្តឹងស្បែកមុខ (FACE-LOCK) ជាការវះកាត់កែសម្ផស្សដែលត្រូវបានបង្កើតឡើងដោយ លោកវេជ្ជបណ្ឌិតឆុនលៈធិត ស៊ិនរ៉ាតឆៈតាណាន់ និងក្រុមវេជ្ជបណ្ឌិតវះកាត់កែសម្ផស្សនៃគ្លីនិកកែសម្ផស្ស ធីរ៉ៈផន។ នឹងជួយលើកបន្តឹងផ្ទៃមុខគ្រប់ផ្នែកតាំងពីថ្ងាសទៅដល់ផ្ទៃមុខផ្នែកខាងក្រោម។ ភាពយារធ្លាក់ ស្នាមជ្រួញទាំងអស់នឹងបាត់ទៅ និងធ្វើឱ្យផ្ទៃមុខមានតុល្យភាព។ ដោយបច្ចេកទេសវះកាត់ទាញបន្តឹងស្បែកមុខនេះមានឈ្មោះថា “Lock System របស់គ្លីនិកកែសម្ផស្ស ធីរ៉ៈផន” គឺជាការច្នៃប្រឌិតថ្មីក្នុងការវះកាត់កែសម្ផស្ស ដែលបានស្រាវជ្រាវអស់រយៈពេលជាង 20-30 ឆ្នាំ។ ដើម្បីឱ្យការវះកាត់កែសម្ផស្សប្រព័ន្ធ “Lock” សមជាមួយជនជាតិអាស៊ី។ ដោយបច្ចេកទេស Lock System របស់ គ្លីនិកកែសម្ផស្ស ធីរ៉ៈផន មានទាំងអស់ 7 System។
តើ FULL FACE-LOCK (ទាញស្បែកមុខពីរផ្នែក) សក្ដិសមជាមួយអ្នកណា?
• ស្ត្រី/បុរស ដែលចង់ស្អាតគ្រប់ពេល។
• មានពេលសម្រាកព្យាបាលតិច។
• អាយុលើស 40 ឆ្នាំឡើងទៅ។
• អ្នកដែលមានបញ្ហាស្នាមជ្រួញកន្ទុយក្អែក, ចង្អូរថ្ពាល់, ស្នាមជ្រួញលើផ្ទៃមុខ, កន្ទុយភ្នែកមិនស្មើគ្នា។
• មានបញ្ហាស្បែកថ្ពាល់ធ្លាក់,ថ្ពាល់មិនស្មើគ្នា
• លោកអ្នកដែលឃើញថាការចាក់ខ្សែវេជ្ជសាស្ត្រក្រោមស្បែកមិនឆ្លើយតបតម្រូវការរបស់ស្បែក។
ហេតុអ្វីត្រូវជ្រើសរើស FULL FACE-LOCK (ទាញស្បែកមុខពីរផ្នែក)?
មុខក្មេងជាងវ័យ ស្រស់ស្រាយភ្លាម
ធ្វើម្តង តែតឹងយូរ 5-10 ឆ្នាំ។
វះមុខរបួសតូច ឆាប់ជា ទៅផ្ទះបានភ្លាម
ដំណាក់កាលធ្វើ FACE-LOCK™
• ប្រើពេលវះកាត់ប្រហែល 1-2 ម៉ោង។
• មិនបាច់សម្រាកព្យាបាលនៅគ្លីនិកទេ។
• អាចប្រើជីវិតប្រចាំថ្ងៃបានធម្មតា។
• ណាត់កាត់ថ្នេរក្នុងរយៈពេល 5 ថ្ងៃ។
• មានណាត់សម្អាតមុខរបួស និងតាមដានក្រោយវះកាត់។
ការថែរក្សាខ្លួនឯង ការថែរក្សាខ្លួនឯងក្រោយវះកាត់កែសម្ផស្សទាញបន្តឹងស្បែកមុខ (FACE-LOCK) នៅគ្លីនិកកែសម្ផស្ស ធីរ៉ៈផន។
ក្រោយពីលោកអ្នកវះកាត់កែសម្ផស្សទាញបន្តឹងស្បែកមុខ (FACE-LOCK) នៅគ្លីនិកកែសម្ផស្ស ធីរ៉ៈផនហើយ។ បន្ទាប់ពីចេញពីបន្ទប់វះកាត់នឹងមានសំពត់បង់រុំបិទមុខរបួសនៅលើផ្ទៃមុខរបស់លោកអ្នក ដើម្បីបិទមុខរបួសនិងជួយបន្តឹងមុខរបួសឱ្យនៅចំណុចដែលលោកវេជ្ជបណ្ឌិតវះកាត់។លោកអ្នកអាចត្រូវពាក់សំពត់បង់រុំបិទមុខរបួសប្រហែល 24 ម៉ោង។ ដោយមិនបាច់សម្រាកព្យាបាលនៅគ្លីនិកទេ លោកអ្នកអាចទៅសម្រាកនៅផ្ទះ និងអាចប្រើជីវិតប្រចាំថ្ងៃបានធម្មតា។ ការម្ហូបអាហារចៀសវាងអាហារហឹរ អាហារផ្អាប់ ដើម្បីឱ្យរបួសវះកាត់ឆាប់ជា។ មើលថែមុខរបួសឱ្យស្ងួតនិងស្អាតគ្រប់ពេល។ ក្រោយពីការវះកាត់ ក្រុមសាស្ត្រាចារ្យពេទ្យនឹងណាត់ចូលមកសម្អាតមុខរបួស និងតាមដានក្រោយវះកាត់ ហើយនឹងណាត់ចូលមកកាត់ថ្នេរក្រោយវះកាត់ប្រហែល1-2 សប្តាហ៍។